លេខ​ចុះ​បញ្ជី: CAM-N0137IP-13

អំពូលចំណុះ 5 មិល្លីលីត្រ  កាល់ស្យូម គ័រប៊ីយែ អង់ហ្វង់

សមាសធាតុផ្សំ

អំពូលចំណុះ 5 មិល្លីលីត្រនីមួយៗមានធាតុផ្សំដូចជា:
កាល់ស្យូមគ្លុយកូអិបតូណាត ………………… 0,550 ក្រាម
អាស៊ីតអាស្កូបិច (វីតាមីនសេ)………………. 0,050 ក្រាម
នីកូទីណាមីត (វីតាមីន ប៉េប៉េ) ………………. 0,025 ក្រាម
សារធាតុផ្សំផ្សេងទៀត៖
អាស៊ីតអ៊ីបូផូស្វរី ស៊ូក្រូស អាល់គូឡាទៀដឺស៊ីក្រុង អ៊ីដ្រុកស៊ីតសូដ្យូម និងទឹកបន្សុត។
កម្រិតកាល់ស្យូម៖ ស្មើនឹង 45 មិល្លីក្រាម (ឬ 1,12 មីលីម៉ូល) នៃអុីយ៉ុងកាល់ស្យូម។
កម្រិតប្រើ និងរបៀបប្រើ
* កម្រិតថ្នាំ៖
– អំពូល 5 មិល្លីលីត្រ ៖
ក្មេង៖ 1 អំពូលទៅ 2 អំពូលក្នុងមួយថ្ងៃ ផឹកពេលព្រឹកនិងពេលថ្ងៃត្រង់។
របៀបប្រើប្រាស់៖ ប្រើតាមមាត់ ដោយកាច់ផ្នែកខាងចុងនៃអំពូលម្ខាង បន្ទាប់មកយកម្រាមដៃទប់កន្លែង់កាច់រួច ហើយបន្តកាច់ចុងម្ខាងទៀត រួចចាក់សូលុយស្យុងចូលទៅក្នុងកែវ ឬលាយជាមួយទឹកអាចផឹក​បាន។ បោះចោលអំពូលបន្ទាប់ពីការប្រើប្រាស់រួចរាល់។

រូបភាពឱសថ៖ អំពូលកាច់ផឹក 5 មិល្លីលីត្រ មួយប្រអប់មាន 30 អំពូល ។
គុណភាពព្យាបាល ៖ អ្នកខ្វះជាតិកាល់ស្យូម ពិសេសក្នុងអំឡុងពេលក្មេងកំពុងមានការលូតលាស់។
ហាមប្រើ៖
ថ្នាំនេះមិនគួរប្រើចំពោះអ្នកជំងឺណាមួយដែលមានលក្ខខណ្ឌដូចខាងក្រោម៖
– ឆាប់ទទួលរងប្រតិកម្មជាមួយឳសថនេះ
– លើសជាតិកាល់ស្យូមនៅក្នុងឈាម ឬលើសជាតិកាល់ស្យូមនៅក្នុងទឹកនោម
– មានដុំពកនៅលើឆ្អឹង
-មានជំងឺពុកឆ្អឹងដោយសារតែមិនធ្វើចលនារយៈពេលយូរអង្វែង
– ការខ្សោយបេះដូង និងតម្រងនោម។ វីតាមីនដែលមាននៅក្នុង Calcium Corbiere (50មក្រ ក្នុងមួយអំពូលនៃ 5 មល) គឺមានសុវត្ថិភាពល្អនៅពេល គោរពតាមកម្រិតប្រើប្រចាំថ្ងៃដែលបានណែនាំ។ Calcium Corbiere ផ្សំពីនីកូទីណាមីតគួរតែជៀសវាងប្រើលើអ្នកជំងឺថ្លើមធ្ងន់ធ្ងរ ជំងឺដំបៅក្រពះ ដែលកំពុងវិវត្ត មានការហូរឈាមតាមសរសៃឈាមក្រហមនិងសំពាធឈាមចុះទាបធ្ងន់ធ្ងរ។
ការប្រុងប្រយ័ត្ន៖
– ចំពោះអ្នកជំងឺដែលមានជាតិកាល់ស្យូមក្នុងទឹកនោមតិចតួច (លើសពី 300 មិល្លីក្រាមឬ 7,5 មីលីម៉ូល / 24 ម៉ោង) រួមផ្សំនឹងការខ្សោយ មុខងារ តម្រងនោមកម្រិតស្រាល ឬមធ្យម ឬក៏មានប្រវត្តិមានគ្រួសក្នុងតម្រងនោម ត្រូវតាមដានកម្រិតជាតិកាល់ស្យូមដែលបញ្ចេញចោលតាមទឹកនោមជាចាំបាច់។ ប្រសិនបើចាំបាច់ កម្រិតជាតិកាល់ស្យូមនេះគួរតែកាត់បន្ថយ ឬបញ្ចប់ការព្យាបាល។ ការបង្កើននូវការបញ្ចូលជាតិទឹកក្នុងខ្លួន គឺតម្រូវអោយអនុវត្តសម្រាប់អ្នកជំងឺដែលមានកកើតគ្រួសក្នុងផ្លូវតម្រងនោម វីតាមីនសេដែលមាននៅក្នុង Calcium Corbiere ការបង្កើននៃការ ទទួលទានទឹកត្រូវបានគេផ្ដល់អនុសាសន៍សម្រាប់អ្នកជំងឺដែលងាយក្នុងការកកើតគ្រួសផ្លូវទឹកនោម។ ការបញ្ចូល (50 មិល្លីក្រាមក្នុងមួយអំពូលនៃ 5 មិល្លីលីត្រ ហើយនិង 100 មិល្លីក្រាមក្នុងអំពូល 10 មិល្លីលីត្រ) គឺមានសុវត្ថិភាពល្អនៅពេលដែលគោរពទៅតាមកម្រិតប្រើប្រាស់ប្រចាំថ្ងៃដែលបានណែនាំ។ ត្រូវប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែល មានប្រវត្តិជំងឹដំបៅក្រពះ ជំងឺទឹកថង់ទឹកប្រម៉ាត់ កើតលឿង ឬជំងឺថ្លើម រោគប្រគ្រីវ ជំងឹរលាកសន្លាក់ដែលបណ្តាលមកពីរោគ ប្រគ្រីវធ្វើទុក្ខ។
ផលរំខាន
– អាចមានវិបត្តិលើក្រពះពោះវៀន (ទល់លាមក ហើមពោះ ក្អួតចង្អោរ … ) ក្រហមមុខ និងនៅក រមាស់អារម្មណ៍ដូចរលាក ឬឈឺចាប់ភ្លាមៗនៅលើស្បែក។ ក្នុងពេលព្យាបាល បើមានផលរំខានណាមួយមិនធម្មតា ត្រូវតែរាយការណ៍ទៅវេជ្ជបណ្ឌិត។
អន្តរកម្មឱសថ៖
តេត្រាស៊ីគ្លីន និង Calcium Corbiere គួរតែលេបគម្លាតគ្នាយ៉ាងហោចណាស់ 3 ម៉ោងដើម្បីជៀសវាងអន្តរកម្មនៃកាល់ស្យូមនិងការស្រូបរបស់ តេត្រាស៊ីគ្លីន។
ការសិក្សាពីកំលាំងឳសថនៅក្នុងរាងកាយ៖
(ហ្វាម៉ាកូឌីណាមិក)
កាល់ស្យូមគឺជាសមាសភាគដែលសំខាន់សម្រាប់ដំណើរការនៅក្នុងកោសិកា និងក្រៅកោសិកានៅក្នុងសរីរាង្គរួមមាន៖ការកន្រ្តាក់សាច់ដុំ ការនាំចរន្តសសៃប្រសាទ ចាត់ចែងដំណើរការរបស់អង់ស៊ីម និងដំណើរការបញ្ចេញអ័រម៉ូននិងសកម្មភាព។ កាល់ស្យូមគឺជាសមាសភាគដ៏សំខាន់នៃឆ្អឹង ហើយជាសារធាតុពិសេសសម្រាប់បង្កើតនូវឆ្អឹងថ្មី។ កាល់ស្យូមក៏ជាកត្តារួមផ្សំដ៏សំខាន់ក្នុងសកម្មភាពរំញោចអង់ស៊ីម ឬបង្កើតបានជាកត្តាជាច្រើន ដើម្បីធ្វើអោយឈាមកកដែរ។ តម្រូវការកាល់ស្យូមកើនឡើងពិសេសនៅលើក្មេងជំទង់។ កាល់ស្យូមគួរតែប្រើក្នុងករណីមនុស្សដែលមិនធ្វើចលនាសោះ។ អាស៊ីតអាស្កូបិចគឺសំខាន់សម្រាប់សំយោគសារធាតុម្យ៉ាងឈ្មោះ កូឡាសែន និងសារធាតុនៅចន្លោះកោសិកាដូចជាជាលិកាសន្ធានជាលិកាឆ្អឹង សាច់ភ្លុកនៃធ្មេញ។ វាជាភ្នាក់ងារកាត់បន្ថយប្រតិកម្មអុកសុីតកម្មដ៏ខ្លាំង។ អាស៊ីតអាស្កូបិចជួយការពារអង់សុីមរេឌុកតាសរបស់អាស៊ីតហ្វូលិកដែលជាអ្នកបំលែងអាស៊ីតហ្វូលិកទៅជាអាស៊ីតហ្វូលីនីក។ វាអាចចូលរួមក្នុងការ បញ្ចេញរ៉ាឌីកាល់ជាតិដែកបំបែកចេញជាចំណីអាហារហើយវាសម្រួលក្នុងការស្រូបជាតិដែកនៅក្នុងពោះវៀន។ កង្វះអាស៊ីតអាស្តូបិចវិវត្តកាន់តែធ្ងន់ធ្ងរនៅពេលដែលបរិភោគអាហារដែលមានជាតិវីតាមីន មិនបានគ្រប់គ្រាន់ពិសេសចំពោះក្មេង មនុស្សពិសាស្រាច្រើន ឬមនុស្សចាស់ជរា។
នីកូទីណាមីត អាដេនីន ឌីនុយក្លេអូទីត (NDA) និងនីកូទីណាមីត អាដេនីន ឌីនុយក្លេអូទីត ផូស្វាត (NADP) ជាទម្រង់សកម្មនៃ នីកូទីណាមីត ដើរតួនាទីយ៉ាងសំខាន់ក្នងការធ្វើមេតាបូលីស ដូចជាកូអង់សុីមសម្រាប់ប្រូតេអុីនជាច្រើនដែលធ្វើជាកាតាលីករកាត់ផ្តាច់ ប្រតិកម្មកាត់បន្ថយអុកសុីតកម្មសំខាន់ៗ សម្រាប់ជាលិកាផ្លូវដង្ហើម។
ការរក្សាទុក៖
រក្សាទុកនៅក្នុងសីតុណ្ហភាពក្រោម 30 អង្សារសេ និងជៀសវាងត្រូវពន្លឺថ្ងៃ។
អាយុកាលសម្រាប់ការប្រើប្រាស់៖
អាយុកាលសម្រាប់ការប្រើប្រាស់គឺ 24 ខែបន្ទាប់ពីកាលបរិច្ឆេទនៃការផលិត។