សេចក្ដីជូនដំណឹងផ្នែកច្បាប់

លក្ខខណ្ឌនិងពាក្យសព្ទទាំងនេះអនុវត្តចំពោះអ្នកប្រើអុីនធឺណិតទាំងអស់ដែលបានមកទស្សនាទំព័រ Sanofi ។ ដោយការចូលទៅកាន់ទំព័រនេះ អ្នកត្រូវយល់ព្រម គោរពតាមពាក្យសព្ទ និងលក្ខខណ្ឌខាងក្រោមនេះ។ ដោយលក្ខខណ្ឌទាំងនេះអាចនឹងត្រូវបានកែប្រែនៅពេលណាមួយដោយគ្មានការជូនដំណឹងជាមុន ហេតុដូចនេះអ្នកគួរតែពិនិត្យមើលលក្ខខណ្ឌទាំងនេះឱ្យបានទៀងទាត់។

១.កម្មសិទ្ធិបញ្ញា
ទំព័រនេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនសាណូហ្វីកម្ពុជាលីមីតធីត (ហៅកាត់ថា “ក្រុមហ៊ុន Sanofi”) ដែលជាផ្នែកមួយនៃសាណូហ្វីគ្រុប (Sanofi Group) ។ គំនូរព្រាង និងសមាសភាគនីមួយៗដែលមាននៅលើគេហទំព័រ calciumcorbiere.com.kh (ហៅកាត់ថា “វិបសាយ”) ដែលរួមបញ្ចូលទាំងការងារក្សាសិទ្ធិ ការរចនា សញ្ញាពាណិជ្ជកម្ម ស្លាកសញ្ញានិងឈ្មោះដែលត្រូវបានកំណត់ និងការពារដោយច្បាប់កម្មសិទ្ធិបញ្ញា និងជាកម្មសិទ្ធិរបស់ សាណូហ្វី ឬការប្រើប្រាស់សមាសភាគ ទាំងនេះគឺជាអ្វីដែលត្រូវតែមានការអនុញ្ញាតឬការផ្តល់នូវអាជ្ញាបត្រជាមុនសិន។
គ្មានសមាសភាគណាមួយនៃទំព័រនេះអាចត្រូវបានចម្លង បង្កើតឡើងវិញ ផ្លាស់ប្តូរ កែប្រែ ទាញយក បញ្ជូន ឬចែកចាយនៅក្នុងវិធីណាមួយ នៅលើមធ្យោបាយអ្វីមួយ ទាំងមូលឬក្នុងផ្នែកណាមួយ ដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមុនពីក្រុមហ៊ុនសាណូហ្វីឡើយ ។ ការអនុញ្ញាតណាមួយផ្តល់ដោយក្រុមហ៊ុន សាណូហ្វីនេះគឺអាស្រ័យទៅនឹង (ក) កម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនសាណូហ្វី និង/ឬសាណូហ្វីគ្រុប ត្រូវបានអនុវត្តតាម និងគ្មានអ្វីដែលត្រូវធ្វើដើម្បីធ្វើឲ្យខូចខាត ឬលំអៀងដល់កម្មសិទ្ធិបញ្ញាបែបនេះ និង (ខ) ការប្រព្រឹត្តតាមច្បាប់ដែលអាចអនុវត្តបានទាំងអស់។ រាល់អាជ្ញាប័ណ្ណបែបនេះអាចត្រូវដកហូត ឬបញ្ឈប់គ្រប់ពេល ដោយសាណូហ្វីដោយមិនចាំបាច់ជូនដំណឹងជាមុន។ ដើម្បីជៀសវាងការសង្ស័យ ការចម្លងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ជាឯកជន ឬក្នុងលក្ខណ:មិនមែនពាណិជ្ជកម្មនេៅលើកុំព្យូទ័រផ្ទាល់ខ្លួនរបស់អ្នកត្រូវបានអនុញ្ញាត។ សេចក្តីជូនដំណឹងខាងក្រោមគឺមាននៅលើច្បាប់ចម្លងដែលបានអនុញ្ញាតគ្រប់ ឬដោយផ្នែកនៃខ្លឹមសារនៃទំព័រនេះ៖ “រក្សាសិទ្ធិឆ្នាំ ២០១៧ – ក្រុមហ៊ុនសាណូហ្វី- រក្សាសិទ្ធគ្រប់យ៉ាង’’។ ការអនុញ្ញាតឲ្យប្រើប្រាស់នៃប្រការណាមួយដែលមាននៅលើទំព័រនេះ មិនត្រូវបានផ្លាស់ប្តូរឬកែប្រែទោះក្នុងវិធីណាក៏ដោយ។ ក្រុមហ៊ុនសាណូហ្វី សាណូហ្វីគ្រុប និង/ ឬ​ ក្រុមហ៊ុនសាខារបស់ខ្លួន រក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះការរំលោភលើកម្មសិទ្ធិបញ្ញារបស់ខ្លួន។

២. ទ្រង់ទ្រាយនៃព័ត៌មាន
ទំព័រនេះអាចផ្ដល់នូវមតិដោយអ្នកជំនាញដែលត្រូវបានគេពិគ្រោះយោបល់ពិសេសមួយទាក់ទងទៅនឹងខ្លឹមសារនៃទំព័រនេះ ឬដកស្រង់ចេញពីការបោះពុម្ពផ្សាយនានា។ រាល់ព័ត៌មាននីមួយៗតំណាងឱ្យទស្សនៈរបស់អ្នកជំនាញដែលត្រូវបានពិគ្រោះយោបល់ ឬការបោះពុម្ភនានា ហើយមិនចាំបាច់ត្រូវជាគំនិតរបស់ក្រុមហ៊ុន សាណូហ្វីឡើយ។ គ្មានអ្នកជំនាញណាម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនសាណូហ្វី ឬសាណូហ្វីគ្រុប ហើយ ពួកគេក៏មិនបានទទួលនូវគុណប្រយេាជន៍មួយជាថ្នូរដើម្បីឲ្យសាណូហ្វីប្រើប្រាស់នូវគំនិតយោបល់របស់ពួកគេដែរ។  គំនិតរបស់អ្នកជំនាញទាំងអស់ឆ្លុះបញ្ចាំងពីទស្សនៈផ្ទាល់ខ្លួននិងមិនគួរត្រូវបានបកស្រាយថាជាគំនិតឬការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាណូហ្វីឡើយ។

គ្រប់សម្ភារទាំងអស់ដែលបានចេញផ្សាយនៅលើទំព័នេះ (រួមទាំងគំនិតរបស់អ្នកជំនាញ) និងព័ត៌មានដែលបានផ្ដល់ជូនដោយសាណូហ្វីកម្ពុជានេៅក្នុងការឆ្លើយតបទៅសំណួររបស់អ្នកដែលបានផ្ញើតាមរយៈទំព័នេះ (“ព័ត៌ម​ាន”) គឺសម្រាប់គោលបំណងទូទៅតែប៉ុណ្ណោះ ហើយមិនមានបំណងជាដំបូន្មានវេជ្ជសាស្រ្ត និង /ឬការ ធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តជាក់លាក់ និងមិនគួរពឹងផ្អែកថាជាដំបូន្មានវេជ្ជសាស្រ្តនិង / ឬការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្តឡើយ។ នៅគ្រប់ករណីទាំងអស់ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីរបស់អ្នក។ ខណៈពេលដែលក្រុមហ៊ុនសាណូហ្វី ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីរក្សាភាពត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពនៃព័ត៌មាន គ្មានការសំដែងមតិ ឬការធានាបញ្ជាក់ ឬការបង្ហាញណាមួយត្រូវបានធ្វើឡើងដើម្បីកំណត់ថាព័ត៌មានទាំងនេះមានលក្ខណ:ពេញលេញនិងត្រឹមត្រូវឡើយ ។

៣. តំណភ្ជាប់ទៅនឹងវេបសាយផ្សេងទៀត
វេបសាយភាគីទីបី ដែលអាចត្រូវបានចូលដំណើរការតាមរយ:ទំព័រនេះ គឺមិនត្រូវបានត្រួតពិនិត្យដោយ និង​មានភាពឯករាជ្យពីក្រុមហ៊ុន សាណូហ្វី។ ការមាននូវតំណភ្ជាប់រវាងគេហទំព័រនេះ និងវេបសាយ​ភាគីទីបីទោះក្នុងកាល:ទេស:ណាក៏ដោយ ក្រុមហ៊ុនសាណូហ្វីមិនអនុម័ត យល់ស្របទៅនឹងខ្លឹមសារនៃវេបសាយនោះឡើយ ហើយជាពិសេសការប្រើប្រាស់ផ្សេងៗ។ ភាពទទួលខុសត្រូវទាំងឡាយដែលពាក់ព័ន្ធទៅនឹង វេបស​ាយ​ភ​ាគីទីបី មិនគួរត្រូវទទួលរងដោយក្រុមហ៊ុនសាណូហ្វីឡើយ។ លើសពីនេះទៀត អ្នកត្រូវទទួលខុសត្រូវក្នុងការប្រុងប្រយ័ត្នជាមុនដែលចាំបាច់ដើម្បីការពារការឆ្លងមេរោគណាមួយពីទំព័រនេះ ជាពិសេសដោយមេរោគកុំព្យូទ័រមួយ ឬច្រើន Trojan hourses ឬ “ប៉ារ៉ាស៊ីត” ផ្សេងទៀត។

វេបសាយខាងក្រៅអាចរួមបញ្ចូល Hypertext​ Link ទៅនឹងទំព័រ Sanofi Cambodia​។ ការភ្ជាប់បែបនេះមិនគួរត្រូវបានបង្កើតដោយគ្មានការបញ្ជាក់ព្រមព្រៀងជាមុនពី ក្រុមហ៊ុនសាណូហ្វីទេ។ នៅក្នុងករណីណាក៏ដោយ ក្រុមហ៊ុនសាណូហ្វីមិនទទួលខុសត្រូវនៅចំពោះការដែលមិនអាចដំណើការនូវវេបសាយទាំងនោះហើយក្រុមហ៊ុន សាណូហ្វីមិនបានពិនិត្យពិច័យ ត្រួតពិនិត្យ ឬអនុម័តលើវេបសាយទាំងនោះ ហើយនឹងមិនទទួលខុសត្រូវចំពោះខ្លឹមសារ, ការផ្សព្វផ្សាយពាណិជ្ជកម្ម, ផលិតផល ឬសមាសភាគផ្សេងទៀតដែលមាននៅលើ ឬតាមរយៈវេបសាយទាំងនោះឡើយ។

៤. ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្សេងទៀត
៤.១ កន្លែងដែលអ្នកផ្ដល់នូវទិន្នន័យផ្ទាល់ខ្លួនទៅក្រុមហ៊ុនសាណូហ្វីដោយទំនាក់ទំនងជាមួយនឹងពួកយើង និង/ឬ ការស្នើសុំដើម្បីក្លាយទៅជាអ្នកគាំទ្ររបស់ទំព័រ Sanofi Cambodia ការផ្តល់នូវទិន្នន័យផ្ទាល់ខ្លួនណាមួយរបស់អ្នកគឺជាការស្ម័គ្រចិត្ត ហើយក្រុមហ៊ុនសាណូហ្វីនឹងមិនបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យ ភាគីទីបីក្រៅពីអ្នកផ្តល់សេវារបស់ខ្លួនដែលជាប់ពាក់ព័ន្ធក្នុងការរក្សានិង/ឬគ្រប់គ្រងទំព័រ Sanofi Cambodia សម្រាប់ក្រុមហ៊ុនសាណូហ្វី។ ក្រុមហ៊ុនសាណូហ្វីនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដើម្បីឆ្លើយតបទៅនឹងសំណួររបស់អ្នក និង/ឬ ដើម្បីប្រាប់អ្នកអំពីសកម្មភាពផ្សព្វផ្សាយ។ ទិន្នន័យផ្ទាល់ខ្លួនបែបនេះនឹងមិនត្រូវបានរក្សាទុកឲ្យលើសពីតម្រូវការចាំបាច់ក្នុងការសម្រេចវត្ថុបំណងនោះឡើយ ។ កន្លែងដែលអ្នកអាចផ្ដល់ទិន្នន័យផ្ទាល់ខ្លួនទៅក្រុមហ៊ុនសាណូហ្វីដោយរាយការណ៍ នូវផលរំខាននៃឱសថ ឬផលិតផល គឺជាការស្ម័គ្រចិត្តហើយក្រុមហ៊ុនសាណូហ្វី នឹងមិនបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យភាគីទីបីក្រៅពីអ្នកផ្តល់សេវារបស់ខ្លួនដែលជាប់ពាក់ព័ន្ធក្នុងការរក្សា និង/ឬ គ្រប់គ្រងទំព័រ Sanofi Cambodia សម្រាប់ក្រុមហ៊ុនសាណូហ្វី។ ក្រុមហ៊ុនសាណូហ្វីនឹងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន ដើម្បីទាក់ទងដោយការគោរពទៅអ្នកអំពីផលរំខាននោះ។  ទិន្នន័យផ្ទាល់ខ្លួនបែបនេះនឹងមិនត្រូវបានរក្សាឲ្យលើសពីតម្រូវការចាំបាច់ក្នុងការសម្រេចវត្ថុបំណងនោះឡើយ ។ ក្រុមហ៊ុនសាណូហ្វី នឹងខិតខំប្រឹងប្រែងដើម្បីធានាថា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព។ ដោយអនុលោមតាមបទបញ្ញត្តិ នៃក្រមសុីវិលនៅកម្ពុជា អ្នកមានសិទ្ធិចូលដំណើរការ និងធ្វើបច្ចុប្បន្នភាព កែប្រែឬលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
ដើម្បីធ្វើដូច្នេះ សូមផ្ញើសំណើមួយលើបណ្តាញឬតាមរយ:ធ្វើលិខិតទៅអាសយដ្ឋានដូចខាងក្រោម:
អនឡាញ អុីម៉ែល: calciumcorbiere.Kh@sanofi.com
ការិយាល័យលេខ 5AE1-5BE1, មហាវិថីក្រមួនស (114), ភ្នំពេញ,
លេខទូរស័ព្វ +855 : (0) 23 21 83 85 (ext 144), +855 (0) 023 63 63 646
អ្នកអាចទាក់ទងមកយើងតាមអាសយដ្ឋាននេះដើម្បីស្នើសុំឱ្យក្រុមហ៊ុនសាណូហ្វីលែងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកដើម្បីផ្ញើឱ្យអ្នកនូវការទំនាក់ទំនងផ្នែកទីផ្សារ។

៤.២ ទំព័រ Sanofi Cambodia នេះ មិនមានបំណងដើម្បីទទួលបាននូវព័ត៌មានសម្ងាត់ពីអ្នកឡើយ។ ហេតុដូច្នេះហើយ លើកលែងតែទិន្នន័យផ្ទាល់ខ្លួនដែលបានរៀបរាប់ខាងលើព័ត៌មានណាមួយ សំណុំបែបបទផ្សេងទៀតដូចជា ឯកសារ ទិន្នន័យ ក្រាហ្វិក សំណួរ ការស្នើសុំ គំនិត មតិយោបល់ឬផ្សេងៗទៀត ដែលអ្នកផ្ញើទៅក្រុមហ៊ុនសាណូហ្វី តាមរយៈទំព័រនេះទោះក្នុងកាល:ទេស:ណាក៏ដោយនឹងមិនត្រូវបានចាត់ទុកជាការសម្ងាត់នោះទេ។ ហេតុនេះហើយ ការផ្ញើព័ត៌មាននេះទៅ ក្រុមហ៊ុនសាណូហ្វីបានផ្តល់ឱ្យក្រុមហ៊ុនសាណូហ្វីនូវសិទ្ធិជាស្ថាពរក្នុងការប្រើប្រាស់ បង្កើតឡើងវិញ ផ្សព្វផ្សាយ ផ្លាស់ប្តូរ ឬផ្ញើនូវព័ត៌មាននោះ។ អ្នកអាចធានាថា ព័ត៌មានដែលអ្នកផ្តល់ទៅឱ្យក្រុមហ៊ុនសាណូហ្វីគឺមិនរំលោភលើកម្មសិទ្ធិបញ្ញារបស់ភាគីទីបីណាមួយហើយអ្នកនឹងធានាសងក្រុមហ៊ុនសាណូហ្វីចំពោះការបាត់បង់ឬការខូចខាតដែលកើតឡើងជាលទ្ធផលនៃការរំលោភបំពានណាមួយ។

៥. ដែនកំណត់នៃការទទួលខុសត្រូវ
ក្រុមហ៊ុនសាណូហ្វីបានខិតខំអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីធានាថាព័ត៌មានដែលបានបោះពុម្ភផ្សាយលើទំព័រ មានភាពត្រឹមត្រូវ និងទាន់បច្ចុប្បន្នភាព ។ ព័ត៌មានទាំងនោះរក្សាសិទ្ធិក្នុងការកែនូវខ្លឹមសារក្នុងពេលណាមួយដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុន។ ទោះយ៉ាងណា ក្រុមហ៊ុនសាណូហ្វីមិនអាចធានាថាព័ត៌មាននៅលើទំព័រនេះគឺ ពិត ត្រឹមត្រូវ ទាន់បច្ចុប្បន្នភាព ឬពេញលេញនោះទេ។ មកទល់ពេលនេះ ដូចដែលត្រូវបានអនុញ្ញាតដោយច្បាប់របស់ប្រទេសកម្ពុជា ក្រុមហ៊ុន សាណូហ្វីមិនទាមទារការទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់សម្រាប់ហេតុផលណាមួយ  ប្រភពដើមណាមួយ សភាពណាមួយ ឬផលវិបាកអ្វីទាំងអស់  រួមទាំងការទទួលខុសត្រូវដោយគ្មានការកំណត់សម្រាប់៖
– ភាពមិនត្រឹមត្រូវណាមួយ កំហុស ឬការលុបចោល ទាក់ទិនទៅនឹងព័ត៌មានដែលមាននៅលើទំព័រ ឬ
– ការបាត់បង់ឬការខូចខាតណាមួយ ដែលកើតឡើងពីការប្រើប្រាស់ ការចូលដំណើរការ និង/ឬ ការពឹងផ្អែកលើព័ត៌មានទាំងនោះ ឬ
– ការខូចខាតដោយសារការឈ្លានពានពីភាគីទីបីណាមួយដែលបណ្តាលឲ្យមានការកែសម្រួលព័ត៌មានឬមុខទំនិញដែលបានបង្កើតនៅលើទំព័រ Sanofi Camboida ​ឬ
– ខូចខាតទ្រព្យសម្បត្តិណាមួយ ឬការខាតបង់បណ្តាលឲ្យមានផលវិបាកសម្រាប់ហេតុផលណាមួយ ប្រភពដើមណាមួយ សភាពណាមួយ ឬដោយផលវិបាកអ្វី ទាំងអស់ បើទោះបីជាក្រុមហ៊ុនសាណូហ្វីត្រូវបានធ្វើការព្រមានពីលទ្ធភាពនៃការខូចខាតឬបាត់បង់បែបនេះ។ កត្តាទាំងនេះបណ្តាលមកពី (ក) ដោយសារតែការចូលដំណើរការទៅទំព័រ ឬដោយសារការដែលមិនអាចទៅរួចដើម្បីចូលដំណើរការលើទំព័រនេះ; (ខ) ដោយសារតែការប្រើប្រាស់នៃទំព័រនេះ រួមទាំងមេរោគដែលអាចបំផ្លាញកុំព្យូទ័រ ឬឯកសារផ្សេងទៀតរបស់អ្នកបាន និង/ឬ (គ) ដោយសារតែភាពជឿជាក់បានផ្តល់ទៅព័ត៌មានណាមួយ ដោយផ្ទាល់ឬដោយប្រយេាលតាមរយៈទំព័រ។
សមាសភាគនៃទំព័រឬវែបសាយផ្សេងទៀតត្រូវបានផ្តល់ “ជា” ដោយគ្មានការធានាទេាះជាក្នុងប្រភេទណាមួយក៏ដោយ មិនថាជាក់លាក់ ឬមិនជាក់លាក់។ ក្រុមហ៊ុន សាណូហ្វី មិនបានផ្តល់នូវការធានាលើភាពជឿជាក់ ឬភាពមិនជឿជាក់ណាមួយ ភាពពាក់ព័ន្ធ ភាពគ្មានដែនកំណត់ ទៅនិងតម្លៃទីផ្សាររបស់ពួកគេឬលក្ខណៈអំណោយផលសម្រាប់គោលបំណងណាមួយ។

៦. ភាពអាចរកបាននៃទំព័រ Sanofi Cambodia
អ្នកបានដឹងហើយថា (ក) ភាពដែលមិនអាចទៅរួចផ្នែកបច្ចេកទេសក្នុងការផ្តល់នូវទំព័រ Sanofi Cambodia ដោយគ្មានការខ្វះខាត ហើយដែលក្រុមហ៊ុនសាណូហ្វី មិនអាចធ្វើដូច្នេះបានទេ (ខ)ការខ្វះខាតទាំងនោះអាចនាំឱ្យទំព័រផ្អាកដំណើរការបណ្តោះអាសន្ន និង (គ) ប្រតិបត្តិកានៃទំព័រ Sanofi Cambodia អាចត្រូវបានរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ផ្សេងៗ និង/ឬបញ្ហាដែលក្រុមហ៊ុន សាណូហ្វីមិនអាចគ្រប់គ្រងបាន, ឧទាហរណ៍ដូចជាមធ្យោបាយនៃការបញ្ជូន និងការទំនាក់ទំនងរវាងអ្នកនិងក្រុមហ៊ុនសាណូហ្វី និងរវាងក្រុមហ៊ុនសាណូហ្វីនិងបណ្តាញផ្សេងទៀត។ ក្រុមហ៊ុនសាណូហ្វី និង/ឬអ្នកផ្គត់ផ្គង់របស់ខ្លួន អាចផ្លាស់ប្តូរ ឬផ្អាកបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍នៅពេលណាមួយនៅគ្រប់ផ្នែកទាំងអស់ ឬផ្នែកណាមួយនៃទំព័រ ដើម្បីធ្វើការជួសជុល និង/ឬការធ្វើឱ្យប្រសើរឡើង និង/ឬការផ្លាស់ប្តូរទំព័រ Sanofi Cambodia។ ក្រុមហ៊ុនសាណូហ្វីមិនទទួលខុសត្រូវចំពោះការកែសម្រួល ការផ្អាក ឬការរំខានណាមួយនៃទំព័រ Sanofi Cambodia។

៧. ព័ត៌មានស្តីអំពីផលិតផល
ព័ត៌មានដែលបានរួមបញ្ចូល និងបានចេញផ្សាយនៅលើទំព័រ Sanofi Cambodia អាចរួមបញ្ចូលដោយផ្ទាល់ ឬដោយប្រយោលនូវឯកសារយោងរបស់ផលិតផល កម្មវិធីនិងសេវាកម្មរបស់ក្រុមហ៊ុនសាណូហ្វីដែលមិនត្រូវបានប្រកាស ឬអាចរកបាននៅក្នុងបណ្ដាប្រទេសមួយចំនួន ឬនៅតំបន់មួយចំនួន ឬដែលអាចត្រូវបានផ្តល់ឱ្យក្រោមឈ្មោះផ្សេងមួយ និងអាចជាកម្មវត្ថុនៃបទប្បញ្ញត្តិនិងលក្ខខណ្ឌនៃការប្រើប្រាស់ដែលខុសគ្នាអាស្រ័យលើប្រទេសនោះ។ ឯកសារយោងបែបនោះ មិនមែនមានន័យថាក្រុមហ៊ុនសាណូហ្វីគ្រុបមានគោលបំណងក្នុងការលក់ផលិតផល កម្មវិធី ឬសេវាកម្មផ្សេងៗនៅក្នុងប្រទេសរបស់អ្នកនោះទេ។ សូមសំដៅទៅរកសាណូហ្វីគ្រុបនៅក្នុងស្រុកដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬ ដៃគូនៃការលក់សម្រាប់ព័ត៌មានស្តីពីផលិតផល កម្មវិធី និងសេវាកម្មដែលអ្នកអាចរកបានក្នុងតំបន់របស់អ្នក។

៨.​ វិធានការស្របច្បាប់
​ទំព័រ Sanofi Cambodia និងខ្លឹមសាររបស់ទំព័រនេះត្រូវបានគ្រប់គ្រងដោយច្បាប់របស់ប្រទេសកម្ពុជា និងបញ្ហាជម្លោះផ្សេងៗទាក់ទងជាធរមានណាមួយត្រូវទាក់ទិនទៅនឹងដែនអំណាចនៃតុលាការរបស់ប្រទេសកម្ពុជា។

៩. ព័ត៌មាននៃគេហទំព័រ
៩.១ អ្នកបោះពុម្ភផ្សាយនៃទំព័រ Sanofi Cambodia : ក្រុមហ៊ុនសាណូហ្វីកម្ពុជាលីមីតធីត
៩.២ ប្រធានផ្នែកបោះពុម្ភផ្សាយ: ជិន​ យី
១០.ប្រភពរូបថត/វីដេអូ: ក្រុមហ៊ុន SANOFI កម្ពុជា: #5AE1-5BE1, រុក្ខវិថីក្រមួនស (St.114), រាជធានីភ្នំពេញ