ចំណេះដឹងទូទៅ អំពីជាតិកាល់ស្យូម

ជាតិកាល់ស្យូមនិងកូនរបស់អ្នក

អត្ថបទស្តីពីជាតិកាល់ស្យូមរបស់ក្រុមហ៊ុន សាណូហ្វី

ដើម្បីធានាថាកូនរបស់អ្នកធំធាត់មានសុខភាពល្អនិងរឹងមាំការផ្តល់នូវអាហារូបត្ថម្ភបានត្រឹមត្រូវគឺជាគន្លឹះសំខាន់មួយ។ កាល់ស្យូម គឺជាសារធាតុរ៉ែ ដ៏សំខាន់មួយដែលពួកគេត្រូវការជាចាំបាច់ដើម្បីជួយទ្រទ្រង់ឆ្អឹងនិងធ្មេញឲ្យរឹងមាំ។ ឆ្អឹងគឺជាមូលដ្ឋានគ្រឹះនៃការរីកលូតលាស់រូបរាងកាយកូនរបស់អ្នកហើយជាតិកាល់ស្យូមដើរ តួនាទីធ្វើជាអ្នកជួសជុលថែរក្សាឆ្អឹងដោយជំនួសឆ្អឹងចាស់ជាមួយនិងឆ្អឹងថ្មី។ 99% នៃជាតិ កាល់ស្យូមនៅក្នុងរាងកាយត្រូវបានរកឃើញនៅក្នុងឆ្អឹងនិងធ្មេញ។

លម្អិត

តើជាតិកាល់ស្យូមមានប្រយេាជន៍អ្វីចំពោះរាងកាយឲ្យពិតប្រាកដទៅ?

អត្ថបទស្តីពីជាតិកាល់ស្យូមរបស់ក្រុមហ៊ុន សាណូហ្វី

ជាតិកាល់ស្យូមគឺជាសារធាតុចិញ្ចឹមចាំបាច់ សម្រាប់រាងកាយដោយមិនគិតពីអាយុឬភេទឡើយ។ ដូច្នេះតើជាតិកាល់ស្យូមនេះមាន ប្រយេាជន៍អ្វីចំពោះរាងកាយឲ្យពិតប្រាកដទៅ?ជាតិកាល់ស្យូមជួយពង្រឹងឆ្អឹងនៅក្នុងរាងកាយដោយធានាថាឆ្អឹងទាំងនោះមានរចនាសម្ព័ន្ធ ត្រឹមត្រូវនិងការពារផលវិបាកនៃឆ្អឹងនៅពេលក្រោយ នៅក្នុងជីវិតដូចជា ជំងឺពុកឆ្អឹងដែល ជាស្ថានភាពសុខភាពឆ្អឹងដែលមានភាព ផុយស្រួយខ្លាំងហើយឈានទៅរកការបាក់ឆ្អឹង។

លម្អិត