ប្រវត្តិកាល់ស្យូម គ័រប៊ីយែ

ប្រវត្តិរបស់កាល់ស្យូម គ័រប៊ីយែ®

កាល់ស្យូម គ័រប៊ីយែ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩១២ ហើយបានល្បីសុសសាយនៅទូទាំងប្រទេសបារាំងអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។ បច្ចុប្បន្ន កាល់ស្យូមគ័រប៊ីយែ គឺជាម៉ាកយីហោដ៏ល្បីមួយនៅលើទីផ្សារប្រទេសកម្ពុជារហូតមកទល់ពេលនេះ។ កាល់ស្យូម គ័រប៊ីយែ គឺជាផលិតផលរបស់ក្រុមហ៊ុន Sanofi ជាក្រុមហ៊ុនឱសថដែលមានភាគហ៊ុនរួមមួយក្នុងចំណោមក្រុមហ៊ុនផលិតឱសថនាំមុខគេនៅលើពិភពលោក។ ក្រុមហ៊ុន Sanofi បានប្តេជ្ញាចិត្តឆ្ពោះទៅរកការអភិវឌ្ឍដើម្បីផ្តល់ជូននូវ សុខមាលភាពជាសាធារណៈ បង្កើនការយល់ដឹងជាសាធារណៈអំពីការថែទាំនិងថែរក្សាឆ្អឹងឱ្យរឹងមាំ ជាពិសេសគឺការជូយពន្លូតកម្ពស់កុមារកម្ពុជា – ដែលជាទំពាំងស្នងប្ញស្សីនាពេលអនាគត។ ប្រវត្តិរបស់កាល់ស្យូម គ័រប៊ីយែ នេះត្រូវបានបង្ហាញតាមរយៈដំណាក់កាលជាច្រើននៃប្រវត្តិសាស្រ្តពីសតវត្សទី១៩ រហូតដល់បច្ចុប្បន្ន។

o ឆ្នាំ ១៩១២: ប្រវត្តិរបស់កាល់ស្យូម គ័រប៊ីយែ ត្រូវបានចាប់ផ្ដើមឡើងនៅឆ្នាំ ១៩១២ នៅពេលដែលលោក Paul Corbiere, ជាឱសថការីម្នាក់ដែលបានធ្វើការនៅក្នុងមន្ទីរពេទ្យនៃទីក្រុងប៉ារីសដោយមានមហិច្ឆតាជាច្រើនក៏បានសម្រេចចិត្តបង្កើត
មន្ទីរពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដែលជាកន្លែងដែលគាត់បានបង្កើតចេសដេរនិងសម្លៀកបំពាក់ដែលគ្មានមេរោគដើម្បីធ្វើការវះកាត់។ បន្ទាប់មកលោក Corbiere បានបង្កើតក្រុមហ៊ុន “Dressings Corbiere” ដែលត្រូវបានទទួលស្គាល់ដោយ ប៉ាតង់។
oឆ្នាំ ១៩២៤: លោក Paul Corbiere បានទទួលមរណៈភាព ហើយអាជីពរបស់លោកត្រូវបានបង្កើតឡើងដោយមិត្តរួមការងារចំនួន៣នាក់។
o ឆ្នាំ ១៩២៩: មន្ទីរពិសោធន៍បានបង្កើតថ្នាំ Corbiere ថ្មីជាច្រើនដូចជា Halothryrone Corbiere, GynecoVaclyoon, Hémoscorbine នាពេលបច្ចុប្បន្ននេះវាគឺជាផលិតផលកាល់ស្យូម Corbiere ។
o ឆ្នាំ១៩៣៨: កាល់ស្យូម គ័រប៊ីយែ បានបញ្ចេញទំរង់ចាក់តាមសរសៃ និងសាច់ដុំ។ ការស្រាវជ្រាវដែលទទួលបានជោគជ័យនិងរួមបញ្ចូលសារធាតុទាំង ៥ ប្រភេទ:
o អំពូល ២ មិល្លីលីត្រ ក្នុងប្រអប់មាន ១២ អំពូល
o អំពូល ៥ មិល្លីលីត្រ ក្នុងប្រអប់មាន១២ និង ២៤ អំពូល
o អំពូល ១០ មិល្លីលីត្រ ក្នុងប្រអប់មាន ៦ និង ១២ អំពូល
ឆ្នាំ ១៩៥២: កាល់ស្យូម គ័រប៊ីយែ ប្រភេទចាក់ ត្រូវបានកែលម្អដេាយមានសារធាតុផ្សំពីវីតាមីន C, Fort ដែលស្របទៅនឹងផលិតផលសំខាន់។
o ឆ្នាំ ១៩៦៩: ការសម្រេចបាននូវសក្តានុពលនៃផលិតផលដំបូងរួមទាំងកាល់ស្យូម គ័រប៊ីយែ នេះ សាជីវកម្ម Parcor ទទួលបានពានរង្វាន់នៃការវិនិយោគផ្នែកសិក្សាស្រាវជ្រាវ (Champion Investment Research) ពីវិទ្យាស្ថាន Decoisy Fevrier និងបានផលិតកាល់ស្យូមថ្មីជាប្រភេទគ្រាប់ដាក់ទឹកពុះ ។
o ឆ្នាំ ១៩៧៤: Sanofi បានទទួល Parco និងបានដាក់ជាការវិនិយោគដែលមានទំហំធំចូលទៅក្នុងការផលិតកាល់ស្យូម គ័រប៊ីយែ ។
o ឆ្នាំ ១៩៧៧: ផលិតផលកាល់ស្យូម គ័រប៊ីយែ សម្រេចបានការលក់ក្នុងការនាំចេញដែលមានទំហំទឹកប្រាក់ចំនួន $ ៤១០,០០០ ដុល្លាអាមេរិក ។
o ឆ្នាំ ១៩៩៣: ផលិតផលកាល់ស្យូម Corbiere បានបញ្ឈប់ផលិតកម្មជាទម្រង់នៃថ្នាំចាក់។
o ឆ្នាំ ១៩៩៧: កាល់ស្យូម គ័រប៊ីយែ ត្រូវបានផ្តល់សិទ្ធិលក់ក្នុងប្រទេសវៀតណាមនិងបានបន្តការវិនិយោគនៅក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍស្របជាមួយនិងទីផ្សារវៀតណាមដែលមានជាប្រភេទអំពូល កាប់ស៊ុល (capsules) និងថ្នាំគ្រាប់រហូតដល់បច្ចុប្បន្ននេះ។
o ឆ្នាំ ២០០០ កាល់ស្យូម គ័រប៊ីយែ បាននាំចូលមកកាន់ទីផ្សារកម្ពុជាដើម្បីបំពេញនូវតម្រូវការសារធាតុកាល់ស្យូមសម្រាប់ ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ។
o ឆ្នាំ ២០១៤ កាល់ស្យូម គ័រប៊ីយែ បានពង្រីកទីផ្សារដោយបាននាំយក កាល់ស្យូម គ័រប៊ីយែ អង់ហ្វង់ ដើម្បីក្នុងការបំពេញបន្ថែមនូវតម្រូវការប្រចាំថ្ងៃសម្រាប់កុមារក្នុងការលូតកម្ពស់បានល្អនិងឆ្អឹងរឹងមាំ។

ហេតុអ្វីបានជាយើងគួរតែប្រើប្រាស់កាល់ស្យូម គ័រប៊ីយ®

នៅក្នុងខែមករាឆ្នាំ ២០១៥ វិទ្យាស្ថានជាតិអាហារូបត្ថម្ភវៀតណាម (NIN)) បានចេញផ្សាយទិន្នន័យស្តីពីកង្វះអាហារូបត្ថម្ភ របស់កុមារដែលមានអាយុក្រោម ៥ ឆ្នាំក្នុងឆ្នាំ ២០១៤ នៅវៀតណាមគឺមាន ២៤,៩% (1) ។ យោងតាមលទ្ធផលនៃការស៊ើបអង្កេតរបស់ NIN ឆ្នាំ ២០០៩ – ២០១០ ការទទួលទានកាល់ស្យូមជាប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមគឺត្រឹមតែ ៤០៣-៥៨៩​mg សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ចំនួននៃការទទួលទាននេះមានកម្រិតទាបខ្លាំងណាស់ គឺទទួលបាន ត្រឹមតែ ៥០-៦០% នៃតម្រូវការដែលបានណែនាំ (2) ។ ៩៨% នៃជាតិកាល់ស្យូមត្រូវបានរក្សាទុកនៅក្នុងឆ្អឹងនិងធ្មេញ។ នៅពេលដែលរបបអាហារប្រចាំថ្ងៃមិនបានផ្តល់នូវជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់នោះជាតិកាល់ស្យូមនៅក្នុងរាងកាយ នឹងត្រូវបានផ្លាស់ទីពីឆ្អឹងចូលទៅក្នុងឈាមដើម្បីរក្សាកំហាប់ជាតិកាល់ស្យូមឲ្យមានស្ថេរភាពនៅក្នុងឈាម។ បន្ទាប់មកឆ្អឹងនេះនឹងស្ពោតដែលបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង, ការបាក់ឆ្អឹងមានចំពោះស្ត្រីនិងភាពក្រិនរបស់កុមារដោយកង្វះអាហារូបត្ថម្ភ (3)។ ដូច្នេះការបន្ថែមជាតិកាល់ស្យូមជាប្រចាំថ្ងៃនឹងជួយអោយដល់កុមារជាអតិបរមានូវ ការលូតកម្ពស់របស់ពួកគេ។ ការផ្តល់នូវជាតិកាល់ស្យូមគឺចាំបាច់ណាស់់អំឡុងពេលមានផ្ទៃពោះនិងបំបៅដេាះកូន ព្រោះអាចជួយក្នុងការអភិវឌ្ឍរចនាសម្ពន្ធ្ធឆ្អឹងរបស់ទារកក្នុងផ្ទៃនិងបង្ការជំងឺពុកឆ្អឹងសម្រាប់ស្ត្រីមុននិងក្រោយអស់រដូវ។
ខាងក្រោមនេះជាការផ្ដល់អនុសាសន៍ពីតម្រូវការនៃជាតិកាល់ស្យូមដោយ National Academy Press, ២០១០ :

ក្រុមអាយុ តម្រូវការ
(មក្រ/ ថ្ងៃ)
កម្រិតនៃការទទួលទានខ្ពស់បំផុត
(មក្រ/ ថ្ងៃ)
ទារក និង កុមារជំទង់ ០-៦ខែ ២០០ ១០០០
៧-១២ខែ ២៦០ ១៥០០
១-៣ឆ្នាំ ៧០០ ២៥០
៤-៨ឆ្នាំ ១០០០ ២៥០០
៩-១៨ឆ្នាំ ១៣០០ ៣០០០
ស្រ្តីមានផ្ទៃពោះ និង បំបៅដោះកូន ១៣០០ ៣០០០